ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

សិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែតុលា ឆ្នាំ ២០២៣

រាជធានីភ្នំពេញ,ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ October 9, 2023

លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី និងសហការីបានចូលរួមសិក្ខាសាលាស្តីពីការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នាំ២០២៤ ដើម្បីរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ ។ សិក្ខាសាលនេះផងដែរក៏មានការចូលរួមពីអគ្គនាយកដ្ឋានពាកព័ន្ធ លោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា​ ភ្នំពេញ។

ព័ត៌មានទាក់ទង